ជំហានទី១៖
ចង្ក្រានថ្មីដែលអតិថិជនទទួលបានជាលើកដំបូង នៅជាប់លេខកូដពីរោងចក្រនៅឡើយដើម្បីផ្ដាច់លេខកូដពីរោងចក្រអតិថិជនត្រូវចុចលេខសូន្យ (0) និងលេខប្រាំបួន (9) អោយដំណាលគ្នាក្នុងរយៈពេល២ វិនាទី។ នៅពេលដែលលេខកូដរោងចក្រផ្តាច់បានជោគជ័យ នោះអ្នកនឹងឃើញភ្លើងលោតភ្លឹបភ្លែតៗជាពណ៌បៃតង និងក្រហមនៅគ្រប់ប៉ូតុងទាំងអស់ហើយមានលឺសំលេងរោទ៍បន្លឺឡើងចំនួន ៥ដង ផងដែរ។
ជំហានទី២៖
ក្រោយពេលដោះលេខកូដរោងចក្ររួច អតិថិជនត្រូវធ្វើបច្ចុប្បន្នភាពចង្ក្រានដោយគ្រាន់តែចុចលើប៉ូតុងបច្ចុប្បន្នភាព (ដូចរូបខាងក្រោម) រយៈពេល៥ វិនាទីរហូតដល់លឺសម្លេង និងឃើញអក្សរ SYNC នៅលើក្រង់ដើម្បីទទួលបានសុពលភាពប្រើប្រាស់សម្រាប់ចង្ក្រាន។ ជាធម្មតាវាអាចប្រើពេលចន្លោះពី ២ទៅ៥នាទីក្នុងការដំណើរការ ហើយកាលណាជោគជ័យភ្លើងពណ៌បៃតង និងបំភ្លឺឡើងនៅប៉ូតុងផេហ្គោ ដែលនៅខាងឆ្វេងដៃ។
ដោតដុយចង្ក្រានរបស់អ្នកភ្ជាប់ជាមួយព្រីដែលមានភ្លើងអគ្គិសនី និង បើកចង្ក្រានរបស់អ្នកដោយគ្រាន់តែចុចប៉ូតុង បើក/បិទ ដែលមានរូបដូចខាងក្រោម។
ជ្រើសរើសបន្ទះកម្តៅណាមួយដែលអ្នកចង់ប្រើប្រាស់តាមរយៈការចុចលើប៉ូតុងរង្វង់ដែលនៅខាងឆ្វេង ឬខាងស្តាំរបស់អេក្រង់ជាការស្រេច។ ដើម្បីផ្លាស់ប្តូរបន្ទះកម្តៅដែលអ្នកចង់ប្រើទៅផ្នែកម្ខាងទៀតអ្នកអាចចុចលើប៉ូតុងរង្វង់ដែលនៅផ្នែកម្ខាងទៀតនៃអេក្រង់ ពេលណាអ្នកឃើញភ្លើងក្រហមលើប៉ូតុងនោះមានន័យថាបន្ទះកម្តៅចំហៀងខាងនោះត្រូវបានជ្រើសរើស។
ជ្រើសរើសដើម្បី/កំណត់កម្រិតកម្តៅសម្រាប់ការចម្អិនដែលអ្នកពេញចិត្ត ហើយអតិថិជនជ្រើសរើសពីលេខ ០-៩។ កម្រិតកម្តៅដែលអ្នកបានជ្រើសរើសនឹងបង្ហាញនៅលើអេក្រង់។
លេខសូន្យ (0) = គ្មានកម្តៅ
លេខប្រាំបួន (9) = កម្តៅអតិបរិមា (ខ្លាំងបំផុត)
កម្រិតកម្តៅនៃបន្ទះកម្តៅខាងឆ្វេងនឹងបង្ហាញនៅផ្នែកខាងឆ្វេងនៃអេក្រង់ ហើយកម្រិតកម្តៅនៃបន្ទះកម្តៅខាងស្តាំនឹងបង្ហាញនៅផ្នែកខាងស្តាំនៃអេក្រង់។
មុខងារតម្លើងកម្តៅ(Turbo) អាចអោយអ្នកប្រើប្រាស់បង្កើនកម្រិតកម្តៅទៅតែចង្ក្រានម្ខាងដើម្បីអាចចម្អិនបានលឿនជាងមុន។
ប៉ូតុងចាក់កូនសោរ
ដើម្បីដំណើរការមុខងារនេះបាន អតិថិជនគ្រាន់តែចុចសង្កត់ឱ្យជាប់រយៈពេល ៣ វិនាទី ចង្រ្កាននឹងមានសំលេងបន្លឺឡើង ហើយភ្លើងនឹងលេចឡើងនៅពីលើប៊ូតុងមុខងារចាក់សោរនេះ។
ដើម្បីបញ្ឈប់ដំណើរការមុនងារចាក់កូនសោរនេះវិញ អតិថិជនគ្រាន់តែចុចវាម្តងទៀតរយៈពេល ៣វិនាទីហើយភ្លើងនៅនឹងប៊ូតុងចាក់សោរនេះនឹងបាត់ទៅវិញជាការស្រេច។
ប៉ូតុងកំណត់ម៉ោង
ប៉ូតុងកំណត់ម៉ោងអាចប្រើប្រាស់ក្នុងការកំណត់ពេលបិទចង្ក្រានបន្ទាប់ពីពេលវេលាណាមួយ។ ដើម្បីដំណើរការមុខងារកំណត់ម៉ោងនេះអតិថិជនត្រូវ៖
ដើម្បីពិនិត្យថាពេលដែលបានកំណត់នៅសល់ប៉ុន្មាន អតិថិជនគ្រាន់តែចុចប៉ូតុងកំណត់ម៉ោងនោះម៉ោងដែលនៅសល់នឹងបង្ហាញលើអេក្រង់ក្នុងរយៈពេល៥វិនាទី។
ដើម្បីបញ្ចប់មុខងារកំណត់ម៉ោងមុនដល់ម៉ោងកំណត់ អតិថិជនត្រូវចុចប៉ូតុងកំណត់ម៉ោង ហើយសង្កត់អោយជាប់រយៈពេល ៣វិនាទី។
នៅពេលដែលអតិថិជនបិទ/ឈប់ប្រើចង្ក្រានភ្លាមៗ នោះចង្ក្រាននឹងនៅតែក្តៅក្នុងរយៈពេលខ្លីដែលអាចប្រមាណជា១ទៅ២នាទី ជាសញ្ញាសម្គាល់។
ប្រសិនបើចង្រ្កានរបស់អតិថិជនត្រូវបានបើកប្រើអស់រយៈពេល ២ម៉ោងដោយគ្មានការកំណត់ ឬការផ្លាស់ប្តូរមុខងារ ឬកម្រិតកម្តៅសោះ នោះវានឹងបិទដោយស្វ័យប្រវត្តិ ដែលជាការកំណត់ដើម្បីធានានូវសុវត្ថិភាព ឬក្រែងអ្នកប្រើប្រាស់ភ្លេចបិទជាដើម។
មានប៉ូតុងមួយចំនួននៅលើចង្រ្កានដែលទាក់ទងទៅនឹងលក្ខណៈពិសេសនៃការបង់ប្រាក់ (ផេហ្គោ)។
ប៉ូតុងផេហ្គោ - ត្រូវបានប្រើប្រាស់ដើម្បីពិនិត្យមើលចំនួនថ្ងៃដែលនៅសល់ និងសម្រាប់ចាប់ផ្តើមក្នុងការបញ្ចូលលេខកូដ ។
ប៉ូតុងបច្ចុប្បន្នភាពទិន្នន័យ - ត្រូវបានប្រើដើម្បីធ្វើធ្វើបច្ចុប្បន្នភាពទិន្នន័យ នៅពេលបង់ប្រចាំខែ ឬទូទាត់ប្រាក់រួច។ គួរចុចភ្លាមៗបន្ទាប់ពីការទូទាត់ប្រាក់ប្រចាំខែរួច។
ប៉ូតុង (ផ្កាយ)-មុខងារកំណត់ម៉ោង ក៏ត្រូវប្រើចូលគ្នាជាមួយប៉ូតុងផ្កាយដែរ ហើយមុខងារមួយទៀតគឺប្រើនៅពេលចាប់ផ្តើមបញ្ចូលលេខកូដក្នុងករណីដែលសេវាបច្ចុប្បភាពមិនដំណើរការ។
ប៉ូតុង (ទ្រុងជ្រូក)-ប្រើនៅចុងបញ្ចប់នៃការបញ្ចូលលេខកូដក្នុងករណីដែលសេវាបច្ចុប្បភាពមិនដំណើរការ។ គឺប្រើវានៅពេលតែបញ្ចូលលេខកូដប៉ុណ្ណោះ។
ការបង់ប្រាក់គួរតែត្រូវបានធ្វើឡើងដោយការទៅជួបផ្ទាល់នៅទីតាំងរបស់បញ្ជរភ្នាក់ងារវេរលុយ (វីង) ឬតាមកម្មវិធីវេរលុយ(វីង និងអេស៊ីលីដា)តាមទូរស័ព្ទរបស់អ្នក។ លេខកូតផេហ្គោដែលជាប់នៅនឹងចំហៀងរចង្ក្រានរបស់អ្នកជាលេខសម្គាល់អតិថិជន ឬផលិតផលដែលអ្នកត្រូវធ្វើការបង់លុយ។ លេខកូដផេហ្គោនោះលើចង្រ្កាន គឺមានលេខចំនួន ៨ ឬ៩ ខ្ទង់។ សូមមើលរូបឧទាហរណ៏ខាងក្រោម៖
ក្រោយពេលបង់ប្រាក់ប្រចាំខែ អតិថិជនត្រូវធ្វើបច្ចុប្បន្នភាពចង្ក្រានភ្លាម ដើម្បីធានាថាប្រាក់ដែលបានបង់ត្រូវបានកត់ត្រាក្នុងទិន្នន័យចង្ក្រាន ហើយសុពលភាពថ្ងៃប្រើប្រាស់ និងបង់ប្រាក់លើកក្រោយនឹងកើនឡើងភ្លាមៗផងដែរ។
***ជាក់ស្តែងការធ្វើបច្ចុប្បន្នភាពនេះវាអាចជោគជ័យបានក៏អាស្រ័យលើទីតាំងដាក់ចង្ក្រានដែរ ហើយក្នុងករណីវាមិនបានជោគជ័យ យើងខ្ញុំសំណូមពរអោយអតិថិជនជួយធ្វើវាអោយបាន២ ទៅ ៣ដង ឬសាកប្តូរទីតាំងចង្ក្រានទៅកន្លែងដែលមានសេវាទូរស័ព្ទល្អដើម្បីអោយដំណើរការបានជោគជ័យ។ ប្រសិនបើសាកល្បងហើយនៅតែមិនជោគជ័យនោះអតិថិជនអាចប្រើជម្រើសចុចលេខកូដដែលអតិថិជនទទួលបានសារក្នុងទូរស័ព្ទជាដំណោះស្រាយជំនួស។
ដើម្បីចុចលេខកូដ អតិថិជនត្រូវ៖
ចុចប៉ូតុងផេហ្គោ រួចប៉ូតុងផ្កាយ (*) ហើយលេខកូដ១៤ខ្ទង់ពីសារទូស័ព្ទដៃ និងចុងក្រោយប៉ូតុងទ្រុងជ្រូក(#) ។
ក្រោយពេលចុចរួចនោះអតិថិជន នឹងឃើញចំនួនថ្ងៃសុពលភាពថ្មីនៅលើអេក្រង់របស់ចង្ក្រាន។
ដើម្បីពិនិត្យមើលចំនួនថ្ងៃដែលនៅសល់ មុននឹងបង់ប្រាក់គឺត្រូវចុចប៊ូតុងផេហ្គោ ហើយថ្ងៃដែលនៅសល់នឹងបង្ហាញនៅលើអេក្រង់ រយៈពេល ១០ វិនាទី។.
ភ្លើងនៅលើប៉ូតុងផេហ្គោនឹងបង្ហាញដូចតារាងខាងក្រោម នៅពេលចង្រ្កានជិតអស់សុពលភាព ឬថ្ងៃបង់ប្រាក់ (៤៨ម៉ោងមុនពេលបង់ប្រាក់ខែថ្មី)។
ប្រសិនបើអតិថិជនមានបញ្ហាលើការប្រើប្រាស់ ឬចំងល់ណាមួយសូមទំនាក់ទំនងទៅកាន់ផ្នែកសេវាកម្មបច្ចេកទេសតាមរយៈលេខ៖
071 55 33 196/ 077 839 834 / 070 860 241
ចង្រ្កានមាននេះលក្ខណៈពិសេសមួយចំនួនដែលកំណត់ឡើងសម្រាប់ការការពារទាំងអ្នកប្រើប្រាស់ និងគ្រឿងបរិក្ខាររបស់ចង្រ្កាន។ លេខកូដសម្គាល់បញ្ហានីមួយនឹងបង្ហាញនៅលើអេក្រង់ពេលបញ្ហាទាំងនោះកើតឡើង។ សូមចំណាំដូចតារាងខាងក្រោម៖